ស្លាប់ម្នាក់ របួសធ្ងន់ស្រាល១១នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅមណ្ឌលគិរី
មណ្ឌលគិរីៈ នគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី អះអាង មានស្ត្រីម្នាក់បានស្លាប់ និងអ្នកដំណើរ១១នាក់ទៀត រងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ រថយន្តនិងរថយន្ត កាលពីម៉ោង ១២និង៥០នាទីថ្ងៃទី២៤ តុលា នៅចន្លោះkm75/76នាភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

លោកវរៈសេនីយ៍ឯកយឹម ចិន្តា នាយការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរី ថាករណីនេះកើតឡើង ដោយសារ រថយន្តហ្វដដឹកអ្នកដំណើរ រ៉េចង្កូតចូលផ្លូវអទិភាព របស់រថយន្តវេអង ទើបបណ្តាលអោយមាន គ្រោះថ្នាក់នេះកើតឡើង។

ផ្អែកតាមមន្ត្រីជំនាញបញ្ជាក់ថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ដ បើកបរបញ្ច្រស់ទិសគ្នា។ រថយន្តម៉ាក ហ្វត (Ford)ដឹកអ្នកដំណើរ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AR-7811 បើកបរពីរលិចទៅកើត បើកបុកជាមួយ រថយន្តវេអងពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-9153 រថយន្ត គ្មានសណ្ដោងរម៉ក បណ្ដាលអោយអ្នក រួមដំណើរ(ស្លាប់ម្នាក់) នឹងរងរបួសចំនួនធ្ងន់ 03នាក់ រងរបួសស្រាលចំនួន០៨នាក់ ។

ក្នុងនោះ អ្នកបើកបរឈ្មោៈអឿន រ៉ាល់ ភេទប្រុស អាយុ៤៦ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជយ័ ក្រុងភ្នំពេញ (រងរបួសធ្ងន់)បើកបរ រថយន្តហ្វតដឹកអ្នកដំណើរ ក្រុមហ៊ុនគឹម សេង។
-អ្នករួមដំណើរឈ្មោៈស្រី ផល្លី ភេទស្រី អាយុ៥៣ឆ្នាំសញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិដូនកុក សង្កាត់បឹងធំ ខណ្ឌកំបូល ក្រុងភ្នំពេញ(ស្លាប់នៅកន្លែងកើតហេតុ )
-អ្នករួមដំណើរឈ្មោៈ ហួន សុធារី ភេទប្រុស អាយុ៤៤ឆ្នាំសញ្ជាតិខ្មែរ មុខរបរគ្រូបង្រៀន រស់នៅភូមិស្រែអុី សង្កាត់រមនា ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី(រងរបួសស្រាល)
-អ្នករួមដំណើរឈ្មោៈ ផូ រិទ្ធី ភេទប្រុស អាយុ៣១ឆ្នាំសញ្ជាតិខ្មែរ មុខរបរយោធា រស់នៅក្រុងអរិយក្សត្រ ខេត្ត កណ្តាល(គ្មានរបួស)
-អ្នករួមដំណើរឈ្មោៈ គឹម ដែង ភេទប្រុស អាយុ៣៥ឆ្នាំសញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅសង្កាត់ បឹងសាឡាង ក្រុងភ្នំពេញ(រងរបួសដៃនឹងទ្រូង)
-អ្នកបើកបររថយន្តឈ្មោៈអឿន សំអូន ភេទប្រុស អាយុ៣៦ឆ្នាំ សញ្ជាតិ ខ្មែរ រស់នៅភូមិដូនជី ឃុំបុស្តខ្នុល ស្រុកចំការលើ ខេត្តកំពុងចាម (រងរបួសចំផ្ទៃមុខ) បើកបររថយន្តម៉ាក វេអង។

បច្ចុប្បន្នមន្ត្រីជំនាញ កំពុងបន្តនិតិវិធីតាមផ្លូវច្បាប់។



ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល
