ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី កែវ រ៉េមី៖ នយោបាយថៃ ជានយោបាយក្រឡិចក្រឡុច ឬប្រើពាក្យល្អថាជានយោបាយមហារំអិល

" "

ភ្នំពេញ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានលើកឡើងថា នយោបាយថៃ ជានយោបាយក្រឡិចក្រឡុច ឬប្រើពាក្យល្អថាជានយោបាយមហារំអិល។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី២៥ តុលានេះ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានសរសេរថា «នយោបាយថៃជានយោបាយក្រឡិចក្រឡុច ឬប្រើពាក្យល្អថាជានយោបាយមហារំអិល។ តាំងពីអតីកាលរាប់រយឆ្នាំមុនថៃ មិនដែលនៅក្រោមអាណានិគមនៃប្រទេសណាមួយទេ មើលទៅដូចជាឆ្គួតៗឈ្លោះគ្នាវា ឬខាងវាំងធ្លាក់ប្រជាប្រិយភាព វាបង្វែរទំនាស់មកព្រំប្រទល់ដែនជាមួយយើ ងដើម្បីស្តារប្រជាប្រិយភាពឡើងវិញ» ។

" "

លោកទេសរដ្ឋមន្ត្រីបន្ថែមងថា «នាយករដ្ឋមន្ត្រីថៃ អានុទីនម្តងថាអត់ទៅ ម្តងថាទៅក៏ជាការទាមទារតថ្លៃ ចង់បានអ្វីមួយពីលោកត្រាំ អាស៊ាន ឬដៃគូសន្ទនាដទៃទៀត។ យ៉ាងហោចណាស់ក៏សារព័ត៌មានក្នុងតំបន់ ចាប់អារម្មណ៍ចុះផ្សាយព្រោងព្រាត។ វាមិនឆ្គួតទេ» ៕

" "
To Top