រដ្ឋបាលស្រុកស្ទោង ដង្ហែអង្គកឋិនទាន សាមគ្គីទៅកាន់វត្តបទុម ដើម្បីផ្សារភ្ជាប់ពុទ្ធ ចក្រនិងអាណាចក្រ!
កំពង់ធំះ លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុក និង លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានផ្តួចផ្ដើមដឹកនាំ មន្ត្រីរាជការ សមាជិកសមាជិកា និងកងកម្លាំងទាំងបី ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ និងលោកគ្រូ អ្នកគ្រូ ក្នុងស្រុកស្ទោង បានរួបរួមសហការគ្នាដង្ហែអង្គកឋិនទៅកាន់វត្តបទុម ស្ថិតនៅក្នុងភូមិបទុបលិច ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥ ។

លោក សាយ គឹមឡម បានឱ្យដឹងថា ក្រៅពីការផ្សា ភ្ជាប់រវាងពុទ្ធចក្រ និងអាណាចក្រគឺជាការសន្សំ នូវបុញ្ញានិធិ សម្រាប់ជាតិនេះ និងអនាគតជាតិក្នុងនាមពុទ្ធសាសនិកជនដែលតែង តែគោរពប្រតិបត្តិពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួន ដើម្បីតម្កល់សាសនាព្រះពុទ្ធឱ្យបានរុងរឿងគ្រប់៥,០០០ព្រះវស្សា។

ម្យ៉ាងវិញទៀតការចូលរួមកសាង នូវហេដ្ឋារចនាសម្ព័ន្ធនិងសមិទ្ធផលនានាក្នុងវត្ត ជាពិសេសដើម្បីចូលរួមឧបត្ថម្ភគាំទ្រ ការកសាងព្រះវិហារថ្មី សម្រាប់ប្រជាពុទ្ធបរិស័ ចំណុះជើងវត្តជិតឆ្ងាយ បានប្រើប្រាស់និងធ្វើពិធីបុណ្យផ្សេងៗ នៅក្នុងវត្តអារាមប្រកប ដោយសទ្ធាជ្រះថ្លា និងសុខសុវត្ថិភាព ។ ដោយសំនៀង




