ព័ត៌មានជាតិ

ចាប់​ខ្លួន​បុរស​ម្នាក់​ករណី​ហឹង្សា​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់​ទោស​តាំងពីឆ្នាំ​២០២៣

បាត់ដំបង​៖​ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០ ២ ៥ វេលាម៉ោង ០៩និង២០នាទីព្រឹកនៅចំណុចក្រុមទី០៥ ភូមិវត្តចាស់ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯក ឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិនិងការចង្អុលដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោ កវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សីដឹកនាំកម្លាំងផ្នែកនគរបាល យុត្តិធម៌រូមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបា លតាលាស់ នៃអធិការដ្ឋាននគរបាលស្រុកអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបងដោយច-ាប់ខ្លួនឈ្មោះ នឿន ភិន ភេទប្រុស ឆ្នាំកំណើត ២០០៨ រស់នៅភូមិវត្តចាស់ ឃុំតាលាស់ ស្រុកមោងឫស្សីខេត្តបាត់ដំបងជាប់ចោទពីបទ ហិ-ង្សាដោយចេត នាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅខេត្តសមុទ្របាកាន ប្រទេសថៃ កាលពីថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០ ២៣ ។

ពេលនេះពិរុទ្ធជនខាងលើត្រូវបានរៀបចំបញ្ជូនមកអនុវត្តតាមនីតិវិធី តាមរយៈផែនជំនាញ៕

អត្ថបទ​ ច័ន្ទ​ វិស្សាសៈ​/បាត់ដំបង /ដេីមអំពិលប្រភព​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​

រូបភាអធិការដ្ឋាន​ ស្រុកមោងឫស្សី

To Top