ព័ត៌មានជាតិ

ដើមខែក្រោយនេះ ខេត្តត្បូងឃ្មុំ នឹងរៀនចំព្រឹត្តការពិធីបុណ្យអុំទូកប្រពៃណីជាតិខ្មែរ

ត្បូងឃ្មុំ៖ ដើមខែក្រោយនេះ ខេត្តត្បូងឃ្មុំ នឹងរៀបចំពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែប្រពីណៃជាតិខ្មែរ នេះបើតាមការបញ្ជាក់របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងឱកាសបើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមអធិបតីភាព លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។

លោក ប៉ែន កុសល្យ អភិបាលខេត្តបានលើកឡើងក្នុងឱកាសបើកកិច្ចប្រជុំដោយបានណែនាំដល់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមលក្ខណៈ ក្នុងឱកាសខេត្តត្បូងឃ្មុំយើង នឹងរៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ សម្រាប់ឆ្នាំ២០២៥ នាពេលខាងមុខនេះ ឱ្យប្រព្រឹត្តទៅបានល្អប្រសើរ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបាននូវភាពសប្បាយរីករាយ និងមានសន្តិសុខសុវត្ថិភាពគ្រប់ជ្រុងជ្រោយទូទាំងខេត្ត ក្នុងពេលធ្វើដំណើរទស្សនាកម្សាន្តតាមតំបន់ទេសចរណ៍នានា៕

ដោយ៖ ជឿន សុធន/ ត្បូងឃ្មុំ/ ដើមអម្ពិល/

To Top