ករណីរថយន្តឆេះទាំងព្រលឹម នៅម្ដុំជិតផ្សារញ៉ែ ក្រុងសៀមរាប
សៀមរាប: នៅព្រឹកព្រលឹមថ្ងៃទី 28 ខែតុលា 20205 ម៉ោងប្រមាណជា 7:30នាទី មានរថយន្តមួយគ្រឿងម៉ាកនីសាន់ពណ៌សំបកឪឡឹក ដែលមានផ្លាកលេខភ្នំពេញ 2V-5060 បានបណ្ដើរឲ្យឆេះធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅម្ដុំនោះទាំងព្រលឹម ដែលមានទីតាំងស្ថិតនៅភូមិតាភុលសង្កាត់ស្វាយដង្គមក្រុងនិងខេត្តសៀមរាប។
គិតត្រឹមម៉ោង 8 មុននេះបន្តិច កម្លាំងបង្ការនិងពន្លត់អគ្គីភ័យ នៃស្នងការនគរបាលខេត្តសៀមរាបបានគ្រប់គ្រងជាស្ថាពរដោយពុំបណ្ដាលឲ្យរាលដាលទៅទីតាំងផ្សេងទៀតទេ។
ដោយអ៊ុយសុធុន/សៀមរាប/ដើមអម្ពិល





