បុរសម្នាក់ត្រូវបានចាប់ខ្លួន ករណីគ្រឿងញៀន តាំងពីឆ្នាំ២០២១-២០២២ តាមអំណាចដីកា តុលាការខេត្តបាត់ដំបង
បាត់ដំបង៖ នៅថ្ងៃទី២៨ខែ តុលា ឆ្នាំ២០២ ៥វេលាម៉ោង៩ និង៣០នាទីព្រឹកនៅចំណុចក្រុមទី០៦ភូមិព្រែកអាំ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាន នគរបាលស្រុកមោងឫស្សី បានអនុវត្តដីកាបង្គាប់ ឱ្យចាប់ខ្លួន របស់ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបង បានចាប់ខ្លួន ឈ្មោះ ហ៊ុំ ខុន ហៅ ប៉ក់ ភេទប្រុស អាយុ ២៨ ឆ្នាំ មានទីលំ នៅភូមិព្រៃព្រុំ១ ឃុំរបស់មង្គល ស្រុកមោងឫ ស្សី ខេត្តបាត់ដំបងពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិបឹងបី ឃុំរបស់មង្គល ស្រុកមោងឫស្សីខេត្តបាត់ដំបង កាល ពីអំឡុង ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ២៦ ខែឧសភាឆ្នាំ២០២២ ។
ពេលនេះ ត្រូវបានសមត្ថកិច្ចនគរបាលស្រុក រៀបចំបញ្ជូនមកផែនជំនាញអនុវត្តបន្តតាមនីតិវិធី ៕
អត្ថបទ ច័ន្ទ វិស្សាសៈ/បាត់ដំបង /ដេីមអំពិល
