អធិការនគរបាល ក្រុងកំពង់ឆ្នាំង បានដឹកនាំចុះឃាត់ខ្លួនបុរសម្នាក់ បង្ហាញកេរភេទ ឲ្យក្មេងស្រី២នាក់មើល
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។
ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង នាព្រលប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោយវត្តកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

តាមរបាយការណ៍ របស់លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១១ និង៣០នាទី នៅចំណុចតូបលក់ដូរ ស្ថិតមុខវត្ថកំពង់អុស ក្នុងភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង កើតមានករណីបង្ហាញកេរភេទ និងអំពើអាសប្រឆាំង និងអនីតិជន អាយុក្រោមអាយុ១៥ឆ្នាំ ទៅលើជនរងគ្រោយឈ្មោះ ឈ. ព.ស.វ ភេទស្រី អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង (ដោយជនសង្ស័យបង្ហាញ ប្រដាប់ភេទឲ្យក្មេងស្រីមើល) លុះដល់វេលម៉ោង ១៦ និង ៣០នាទី ថ្ងៃដដែលនៅចំណុចក្រោយវត្តកំពង់អុស ស្ថិតក្នុងភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក៏កើតមានករណីបង្ហាញកេរភេទ និងអំពើអាសប្រឆាំង ទៅលើជនរងគ្រោយឈ្មោះ ជ. រ.ហ ភេទស្រី អាយុ៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិកណ្តាល សង្កាត់/ក្រុង/ខេត្តកំពង់ឆ្នាំង ។

ក្រោយពីទទួលបានដំណឹង ពីម្តាយជនរងគ្រោះ ឈ្មោះ ស. រ.ស ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង (ត្រូវជាម្តាយជនរងគ្រោះឈ្មោះ ជាតិ រ៉ូហ្សា) និងបណ្តឹងឈ្មោះ ស.រ ណ ភេទស្រី អាយុ៧០ឆ្នាំ (ត្រូវជាម្តាយ ឈ ព.ស.វ) ទើបកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលផ្សារឆ្នាំង សហការជាមួយកម្លាំងព្រហ្មទណ្ឌ ក្រុងកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យឈ្មោះ អុល សារ៉ាត់ ហៅប្រុញ ភេទប្រុស អាយុ ៤១ឆ្នាំ នៅចំណុច ក្រោយវត្តកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ខេត្តកំពង់ឆ្នាំង ។
តាមការឆ្លើយសារភាព ជនសង្ស័យខាងលើ ពិតជាបានធ្វើសកម្មភាព រ៉ូតខោរបស់ខ្លួន បញ្ចេញប្រដាប់ ដើម្បីឲក្មេងស្រីនោះមើល ហើយសម្រចកាមដោយខ្លួនឯង (លេងប្រដាប់ភេទខ្លួនឯង) ។ បច្ចុប្បន្ន ជសង្ស័យត្រូវបានឃាត់ខ្លួនទុកនៅអធិការដ្ឋាន នគរបាលក្រុងកំពង់ឆ្នាំង ៕

