មេបញ្ជាការកង រាជអាវុធហត្ថខេត្តតាកែវ ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ ទី៤ ខែតុលា ឆ្នាំ២០២៥ និងលើកទិសដៅសប្ដាហ៍បន្ត
តាកែវ ៖ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី៤ ខែតុលា ឆ្នាំ២០២៥ និងលើកទិសដៅសប្ដាហ៍បន្ត ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យដែលពាក់ព័ន្ធ លោកប្រធានអង្គភាពនគរបាលយុត្តិធម៌ លោកស្រីប្រធានក្រុមការងារយេនឌ័រ និងមេបញ្ជាការរង កងអនុសេនាធំចល័ត។

លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការខេត្ត បានផ្សព្វផ្សាយ និងណែនាំអំពី៖
១-ត្រៀមរៀបចំពិធីបរិច្ចាគឈាម ដែលកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម(លើកទី២) នឹងប្រារព្ធធ្វើឡើងចាប់ពីម៉ោង៨ៈ៣០ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ ស្ថិតក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ
២-ពិភាក្សាលម្អិតអំពីការធ្វើកំណែទម្រង់ ដើម្បីពង្រឹងទៅលើការអនុវត្តតួនាទីភារកិច្ច ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ
៣-ផ្សព្វផ្សាយខ្លឹមសារលទ្ធផលអំពីកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការងារអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្រោមអធិបតីភាពលោក អ៊ូច ភា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នាពេលកន្លងមក
៤-ត្រូវបន្តពង្រឹងកម្លាំងត្រៀមអន្តរាគមន៍ចំនុចខ្ពស់ រង់ចាំអនុវត្តបទបញ្ជា,ពង្រឹងកម្លាំងដែលមានភារកិច្ច ប្រចាំការលេខពិសេសទាន់ហេតុការណ៍ (Hotline)២៤ម៉ោង/២៤ម៉ោង សម្រាប់ទទួលព័ត៌មាន រឺពាក្យបណ្តឹងពីបងប្អូនប្រជាពលរដ្ឋ,ពង្រឹងលើការអនុវត្តច្បាប់ សារាចរណែនាំផ្សេងៗ បំពេញតួនាទី

ភារកិច្ចតាមឋានានុក្រម, បន្តអនុវត្តផែនការល្បាតចល័តក្នុងភូមិសាស្រ្ត ដើម្បីបង្ការ បង្រ្កាប រាល់បទល្មើស ពិសេស បទល្មើសគ្រឿងញៀន បង្ក្រាបក្មេងទំនើង បង្រ្កាបការជួញដូរមនុស្ស ល្បែងសុីសងខុសច្បាប់បទល្មើសOnlineScams,ការងារប្រចាំបញ្ជា,ប្រចាំការ,ប្រជុំជួរត្រួតពិនិត្យកម្លាំង និងគោរពទង់ជាតិ និងបន្តសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ ។

