សម្តេចធិបតី និងលោកជំទាវ អញ្ជើញមាតុភូមិនិវត្តន៍ មកដល់អាកាសយានដ្ឋាន អន្តរជាតិតេជោ ប្រកបដោយសុវត្ថិភាព
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅរាត្រីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ មកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ដំណើរអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីនាឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បាននាំមក នូវសន្តិភាពជូនប្រទេសជាតិ តាមរយៈពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព ជាមួយភាគីថៃ ខណៈដែលសមិទ្ធផល ដ៏ត្រចះត្រចង់នេះ ត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រផងដែរ៕
ដោយ៖ ដារាត់| ដើមអម្ពិល







