ត្រៀមៗ បងប្អូនអ្នកខេត្តត្បូងឃ្មុំយើង នៅថ្ងៃទី១៥ វិច្ឆិកា ២០២៥ ខាងមុខនេះ ខេត្តត្បូងឃ្មុំនឹងរៀបចំពិធីបុណ្យអំទូក នៅបរិវេណអាងទឹកសោភ័ណ្ឌ ខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ ត្រៀមខ្លួនសម្រាប់បងប្អូនអ្នកខេត្តត្បូងឃ្មុំយើង ដើម្បីជាការអបអរសាទរព្រះរាជពិធីបុណ្យអំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ រដ្ឋបាលខេត្តត្បូងឃ្មុំនឹងរៀបចំពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីបរយៈពេល១ថ្ងៃ គឺនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ ទីតាំងរៀបចំពិធីគឺស្ថិតនៅបរិវេណអាងសោភ័ណ្ឌត្បូងឃ្មុំ ស្ថិតនៅក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នេះបើយោងតាមសេចក្តីជូនតំណឹងរបស់រដ្ឋបាលខេត្ត។

គូសបញ្ជាក់ផងដែរថា៖ ដើម្បីជាការអបអរសាទរពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ខេត្តត្បូងឃ្មុំ នឹងធ្វើការរៀបចំឱ្យមានការ ប្រគុំតន្ត្រី ការសម្តែងសិល្បៈ ការបាញ់កាំជ្រួច និងបង្ហោះគោមនាពេលរាត្រីផងដែរ៕







ដោយ៖ ជឿន សុធន/ ត្បូងឃ្មុំ/ ដើមអម្ពិល/
