ក្រុមហ៊ុន Shanghai Baoye (Cambodia) បើកវគ្គបណ្តុះបណ្តាលបច្ចេកទេស វាស់វែងអគារដំណាក់កាលទី២
ថ្មីៗនេះ ក្រុមហ៊ុន Shanghai Baoye (Cambodia) បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេស វាស់វែងអគារដំណាក់កាលទី២របស់ខ្លួន ។ កម្មវិធីសិក្សានេះប្រើប្រាស់ទម្រង់ “ទ្រឹស្តី បូក ការអនុវត្តជាក់ស្តែង” “អនឡាញ(Online) បូក អបឡាញ (Offline) ” ដោយផ្តោសំខាន់លើការបណ្តុះបណ្តាលបុគ្គលិកជនជាតិចិន និងកម្ពុជាចំនួន ៦នាក់ ជាពិសសេ ដើម្បីពង្រីកក្រុមអ្នកជំនាញបច្ចេកទេសវាស់វែង របស់ក្រុមហ៊ុន និងគាំទ្រដល់ការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់របស់ខ្លួន។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានដឹកនាំដោយលោកគ្រូ Chen Jiawei មកពីមហាវិទ្យាល័យវិជ្ជាជីវៈ និងបច្ចេកទេសសំណង់ខេត្ត Guizhou ប្រទេសចិន។ ក្នុងនាមជាស្ថាប័នមួយដែលចូលរួមយ៉ាងសកម្ម ក្នុងគម្រោងអប់រំវិជ្ជាជីវៈនៅក្រៅប្រទេស មហាវិទ្យាល័យវិជ្ជាជីវៈ និងបច្ចេកទេសសំណង់ខេត្ត Guizhou បានចុះកិច្ចព្រមព្រៀងជាមួយសាកលវិទ្យាល័យ ទួនហ្វា (TUAN HOA UNIVERSITY) កម្ពុជា នាខែសីហា ឆ្នាំ២០២៥ ដើម្បីរួមគ្នាបង្កើតមហាវិទ្យាល័យវិស្វកម្ម និងបច្ចេកវិទ្យានៅកម្ពុជា។ គំនិតផ្តួចផ្តើមនេះឆ្លើយតបយ៉ាងច្បាស់លាស់ ចំពោះតម្រូវការធនធានមនុស្សរបស់ក្រុមហ៊ុនសំណង់ ដែលជាសហគ្រាសចិននៅកម្ពុជា ដោយផ្តល់នូវវេទិកាដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនដៃគូ ដើម្បីរួមគ្នាបណ្តុះបណ្តាលធនធានមនុស្សជំនាញនៅក្នុងស្រុក។
ការធ្វើសមាហរណកម្មរវាងវិស័យឧស្សាហកម្ម និងវិស័យអប់រំលើការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីធ្វើការតភ្ជាប់ខ្សែសង្វាក់បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ កម្មវិធីសិក្សានេះ នឹងសិក្សាអំពីចំណេះដឹងទ្រឹស្តីផ្សេងទៀតជាលក្ខណៈប្រព័ន្ធ ដូចជាគោលការណ៍មូលដ្ឋានគ្រឹះនៃការវាស់វែងកម្រិត និងការគណនាទិន្នន័យវាស់វែង ដែលប្រមូលបាននៅក្នុងការិយាល័យ ការស្វែងយល់ពីរចនាសម្ព័ន្ធ និងការប្រើប្រាស់ឧបករណ៍វាស់ចម្ងាយអេឡិចត្រូនិច (EDM) ការណែនាំ និងការកំណត់ប៉ារ៉ាម៉ែត្រអន្តរមុខ (interface) នៃឧបករណ៍វាស់ចម្ងាយអេឡិចត្រូនិច គោលការណ៍មូលដ្ឋានគ្រឹះនៃវាស់វែង ការគ្រប់គ្រងប្លង់ និងការគណនាទិន្នន័យវាស់វែង ដែលប្រមូលបាននៅក្នុងការិយាល័យ។ល។ គ្រូបង្រៀនបានបង្រៀនដោយផ្ទាល់អំពីគោលការណ៍ និងការគណនាចំណុចថេរ ការកំណត់ទីតាំងនៃប្លង់អគារ និងប្រតិបត្តិការជាក់ស្តែងផ្សេងទៀត ដើម្បីធានាបាននូវការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅរវាងទ្រឹស្តី និងប្រតិបត្តិការជាក់ស្តែង។
បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងស្ថាប័នអប់រំ និងក្រុមហ៊ុនសហគ្រាស បានក្លាយជាក្បាលម៉ាស៊ីនថ្មី សម្រាប់ការបណ្តុះបណ្តាលធនធានមនុស្សជំនាញ។ ចំពោះក្រុមហ៊ុនសហគ្រាស ការអនុវត្តយុទ្ធសាស្ត្រលើកកម្ពស់ជំនាញ និងការរៀបចំជំនាញឡើងវិញ មិនត្រឹមតែជួយកម្លាំងពលកម្មដែលមានស្រាប់ឱ្យសម្របខ្លួនបានកាន់តែប្រសើរឡើងទៅនឹងការផ្លាស់ប្តូរទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងការអភិវឌ្ឍអាជីពផ្ទាល់ខ្លួនរបស់បុគ្គលិក ដែលនៅទីបំផុតសម្រេចបាននូវលទ្ធផលឈ្នះ-ឈ្នះ ទាំងក្រុមហ៊ុន និងបុគ្គលិករបស់ខ្លួន។
(ប្រភពព័ត៌មាន៖ ក្រុមហ៊ុន Shanghai Baoye (Cambodia))
