ក្រសួងព័ត៌មាន រៀបចំសិក្ខាសាលា ស្ដីអំពី «ការផ្ទៀងផ្ទាត់ព័ត៍មានក្លែងក្លាយ និងការប្រើប្រាស់ AI ក្នុងវិស័យព័ត៌មាន»
ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ បានសហការជាមួយក្រុមហ៊ុន Viory របស់ប្រទេសអារ៉ាប់រួម រៀបចំសិក្ខាសាលា ស្ដីអំពី «ការផ្ទៀងផ្ទាត់ព័ត៍មានក្លែងក្លាយនិងការប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) ក្នុងវិស័យព័ត៌មាន» ក្រោមអធិបតីភាព លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។

សិក្ខាសាលានេះ នឹងប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ដល់៣១ តុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលនិងវិក្រឹតការវីជ្ជាជីវៈសារព័ត៌មាន នៃទីស្ដីការក្រសួងព័ត៌មាន៕
