លោក តឹក តុងលីម ប្រធានក្រុមប្រឹក្សា ស្រុកគីរីវង្ស រួមជាមួយសមាជិក ក្រុមប្រឹក្សាស្រុក បានអញ្ចើចុះ សួរសុខទុក្ខ លោក និន ពិន ដែលកំពុងមានជម្ងឺ សម្រាកព្យាបាលនៅគេហដ្ឋាន
ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នេះ លោក តឹក តុងលីម ប្រធានក្រុមប្រឹក្សាស្រុកគីរីវង្ស ខេត្តតាកែវ និង លោក ងួន ឌីណា អភិបាលស្រុកគីរីវង្ស រួមជាមួយសមាជិកក្រុមប្រឹក្សាស្រុក និងមន្រ្តីរាជការសាលាស្រុក បានអញ្ចើញចុះ សួរសុខទុក្ខ លោក និន ពិន ក្រុមការងារចុះជួយមូលដ្ឋានឃុំគីរីចុងកោះ ដែលកំពុងមានជម្ងឺសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិជ្រោយស្លែង ឃុំគីរីចុងកោះ ស្រុកគីរីវង្ស ខេត្តតាកែវ ។

ក្នុងពេលចុះសួរសុខទុក្ខនេះ ក៏មានអំណោយជូនផងដែរ រួមមាន : អង្ករ ១បាវ ( ៥០គីឡូ ) . ទឹកសុទ្ទ ៤កេះ . មី ២កេះ . ទឹកផ្លែឈើ ២កេះ . ទឹកត្រចៀកកាំ ២យួរ . ទឹកត្រី ១យួរ . ទឹកសុីអុីវ ១យួរ និង ថវិការចូលរួម ៨៩៥ ០០០ ៛ ។

ចុងបញ្ចប់ ក្រុមការងារទាំងអស់ បានជូនពរ លោក និន ពិន ទទួលបានជាសះស្បើយឆាប់ៗខាងមុខនេះ
ដោយ : យុទ្ធា / ភ្នំពេញ / ដើមអម្ពិល
ប្រភព រូបភាព : រដ្ឋបាលស្រុកគីរីវង្ស

