ធនាគារជាតិកម្ពុជា មិនដែលបោះផ្សាយមាសទេ
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា មិនដែលបោះផ្សាយមាសនោះទេ ហើយការប្រើប្រាស់និមិត្តសញ្ញា និងឈ្មោះរបស់ធនាគារជាតិនៃកម្ពុជា ដោយមិនមានការអនុញ្ញាត នៅលើក្រដាសមាស គឺជាទង្វើខុសច្បាប់ ។
ដូច្នេះរាល់ការទិញ-លក់ ផលិតផលធ្វើពីមាស និងលោហធាតុមានតម្លៃ គឺជាការទទួល ខុសត្រូវផ្ទាល់ របស់អ្នកធ្វើប្រតិបត្តិការទិញ-លក់។
ការចេញមកបំភ្លឺរបស់ធនាគារជាតិនេះ បន្ទាប់ពីមានការផ្សព្វផ្សាយនៅ តាមបណ្តាញសង្គមហ្វេសប៊ុក អំពីវត្តមានមាសសន្លឹក ដែលមាននិមិត្តសញ្ញា (logo) របស់ធនាគារជាតិនៃកម្ពុជា និងមានភ្ជាប់ការអត្ថាធិប្បាយថាជាមាស ដែលចេញពី “ធនាគារខ្មែរពិតៗ”៕


