រថយន្តសាំយ៉ុង ធ្លាក់ចូលទឹកទន្លេ បង្កឲ្យស្លាប់២នាក់ បាត់ខ្លួន១នាក់ និងរបួស២នាក់
ភ្នំពេញ ៖ រថយន្តម៉ាកសាំយ៉ុង ១គ្រឿងបានបើកធ្លាក់ចូលទឹកទន្លេមេគង្គ នៅភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមបានធ្វើឲ្យស្លាប់២នាក់ បាត់ខ្លួន១នាក់ និងរងរបួស២នាក់។ នេះបើតាមហ្វេសប៊ុករបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។

ក្នុងឧបទ្ទវហេតុរថយន្តធ្លាក់ចូលទន្លេនេះ កើតឡើងនៅថ្ងៃទី២៩ ខែតុលា វេលាម៉ោង១០និង១១នាទី ដោយឡាន១គ្រឿង ម៉ាកសាំយ៉ុង បានបើកធ្លាក់ចូលទឹកទន្លេមេគង្គនេះ បានធ្វើដំណើរពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ឆ្លងកាត់ស្រុកស្រីសន្ធរ ផ្ទុកមនុស្សក្នុងរថយន្ត៥នាក់៕

