លោក យង់ សុវឌ្ឍនា អភិបាលរងខេត្តតាកែវ បានអញ្ចើញចូលរួមជាអធិបតីភាពក្នុងកម្មវិធីសិក្ខាសាលាលើកកម្ពស់ការយល់ដឹងជាទូទៅអំពីបញ្ហាគ្រឿងញៀន
ខេត្តតាកែវ ៖ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ លោក យង់ សុវឌ្ឍនា អភិបាលរង នៃគណ:អភិបាលខេត្តតាកែវ និងជាប្រធានលេខាធិការដ្ឋាន នៃគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀន បានអញ្ចើញចូលរួមជាអធិបតីភាពក្នុងកម្មវិធីសិក្ខាសាលានៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ លើកកម្ពស់ការយល់ដឹងជាទូទៅអំពីបញ្ហាគ្រឿងញៀន ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងការជំរុញ ការទាញយកកម្មវិធី APP NoDrug ដោយមានការចូលរួមពី លោកនាយករងរដ្ឋបាលខេត្ត មន្រ្តីរាជការសាលាខេត្ត លោកអភិបាលរង ស្រុក .ក្រុង .កងកម្លាំងទាំង៣ . ប្រធាន អនុប្រធាន មន្ទីរ . អង្គភាពជុំវិញខេត្ត និង លោក មេឃុំ ចៅសង្កាត់ទូទាំងខេត្តតាកែវ ។







ដោយ : យុទ្ធា / ភ្នំពេញ / ដើមអម្ពិល
ប្រភព រូបភាព : រដ្ឋបាលខេត្តតាកែវ
