ព័ត៌មានជាតិ

ក្លិបអ្នកកាសែតកម្ពុជា និង FASMEC រៀបចំវេទិកាសារព័ត៌មានលើការ “ពង្រឹង-ពង្រីកសមត្ថភាពផលិតក្នុងស្រុក”

ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានសហការ ជាមួយសមាគម មូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (FASMEC) រៀបចំវេទិកាសារព័ត៌មាន លើប្រធានបទ “ពង្រឹង និងពង្រីកសមត្ថភាព ផលិតក្នុងស្រុក” នៅការិយាល័យកណ្តាល FASMEC នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។

ពិធីបើកវេទិកាសារព័ត៌មានលើប្រធានបទ “ការជំរុញ ការផលិត និងការគាំទ្រផលិតផលខ្មែរ” នេះមានការចូលរួមពីសំណាក់ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្ដេចតេជោ និងប្រធានសមាគមមូលនិធិ សម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ។

វេទិកានេះ មានគោលបំណងផ្ដល់ឱកាសដល់ថ្នាក់ដឹកនាំ FASMEC ឲ្យពង្រឹង និងពង្រីកផលិតផលក្នុងស្រុកទាំងបរិមាណ និងគុណភាព សុវត្ថិភាព ដើម្បីធ្វើយ៉ាងណាបំពេញតម្រូវការ ប្រើប្រាស់អំឡុង ពេលពហិកា មិនប្រើប្រាស់ផលិតផល ប្រទេសថៃ ។ ឱកាស និងបញ្ហាប្រឈមរួមទាំងដំណោះស្រាយ និងសន្ទុះនៃការគាំទ្រផលិតផលក្នុងស្រុក ក៏នឹងត្រូវបានលើកឡើង ក្នុងវេទិកាសារព័ត៌មាននេះផងដែរ។

ជាមួយគ្នានេះ វេទិកាក៏មាន ការតាំងបង្ហាញ​ ផលិតផលក្នុងស្រុកសំខាន់ៗ ដែលគ្រោងនឹងដាក់តាំង ក្នុងពិព័រណ៍ ផលិតផលខ្មែរឆ្នាំ២០២៥ លើកទី២ ដែលនឹងត្រូវរៀបចំធ្វើឡើង នៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ ទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥៕

To Top