ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពលើការកែលម្អរសោភ័ណ្ឌបរិស្ថាននៅលើបុរីវប្បធម៌កោះសំពៅមាស

ខេត្តពោធិ៍សាត់៖​​ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ ចុះពិនិត្យលើវឌ្ឍនភាព ការងារកែលម្អសោភ័ណភាព និងបរិស្ថានក្នុងក្រុង ជាពិសេសនៅបរិវេណលើបុរីវប្បធម៌កោះសំពៅមាស។

ការចុះពិនិត្យលើកនេះ ផ្តោតសំខាន់លើការងារដាំដើមឈើបន្ថែមថ្មី និងការរៀបចំតុបតែងលម្អអោយកាន់តែមានភាពស្រស់ស្អាតបន្ថែមទៀត។

លោកអភិបាលខេត្តពោធិ៍សាត់ ក៍បានជំរុញយ៉ាងខ្លាំងក្លាដល់ក្រុមការងារឱ្យពន្លឿនការងារបំពាក់ ភ្លើងពណ៌ចម្រុះ សម្រាប់លម្អលើដើមឈើ និងហេដ្ឋារចនាសម្ព័ន្ធនានានៅលើកោះសំពៅមាស និងតំបន់ជុំវិញ ត្រៀមស្វាគមន៍បុណ្យជាតិ និងបុណ្យទន្លេ ឆ្នាំ២០២៦ ខាងមុខនេះ៕

ប្រភព&រូបភាព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល

To Top