ព័ត៌មានជាតិ

ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦

ប៉ៃលិន៖ លោកស្រី​ បាន ស្រីមុំអភិបាល នៃគណៈអភិបាលខេត្ត ប៉ៃលិន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅបរិវេណសាលា វិទ្យាល័យ ហ៊ុន សែនក្រុងទេពនិម្មិត្តប៉ៃលិន ស្ថិតនៅក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

លោកស្រីបាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បវេសន កាលឆ្នាំសិក្សា២០២៥-២០២៦ ចាត់ទុក ជា ឆ្នាំទី៣ ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ចាប់ផ្ដើម អនុវត្ដអាទិភាពគោលនយោបាយ សំខាន់ៗ ពាក់ព័ន្ធ នឹង វិស័យអប់រំ ដូចមានចែងក្នុងបញ្ចកោណទី១ នៃយុទ្ធសាស្ត្រ បញ្ច កោណដំណាក់កាលទី១ ដោយ ផ្តោតលើ ការពង្រឹង គុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងការដាក់ ចេញនូវវិធានការគន្លឹះ សម្រាប់ ដោះស្រាយក្នុង នីតិកាល ទី៧នៃរដ្ឋសភា ក្នុងគោលដៅ “លើកកម្ពស់ គុណភាពអប់រំ” ដោយ ផ្តោតលើការពង្រឹង គុណភាព សាលារដ្ឋ ចាប់ពី ថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈការពង្រឹងកិច្ច ការ សំខាន់ៗ ព្រមទាំងយុទ្ធសាស្ត្រកំណែទម្រង់អាទិភាព ៨ចំណុច ដែលក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញរួមមាន៖

១-ការ កសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព, ២-កំណែទម្រង់សាលារៀន, ៣-ការអភិវឌ្ឍយុវជន ដើម្បីលើកកម្ពស់បំណិន សតវត្សទី២១, ៤-ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ៥-ការអប់រំឌីជីថល, ៦-កំណែទម្រង់សាលាគរុកោសល្យ, ៧-ការ លើកកម្ពស់សុខភាពសិក្សា និង ៨-ការបង្កើតមជ្ឍមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា។

To Top