ព័ត៌មានជាតិ

កម្ពុជា ទន្ទឹមរង់ចាំថៃដោះលែង វីរៈកងទ័ពទាំង១៨នាក់ ឱ្យ បាន ឆាប់រហ័ស

ភ្នំពេញ៖ ក្រោយចុះកិច្ចព្រមព្រៀងសន្តិភាព នាទីក្រុងកូឡាំពួ ប្រទេសឥណ្ឌូនេស៊ី ដែលមានមហាអំណាចអាមេរិកជាសាក្សី កាលពីថ្ងៃទី២៦ តុលា ២០២៥ មកដល់ពេលនេះ កម្ពុជា នៅតែទន្ទឹងរងចាំអោយភាគីថៃ ដោះលែងវីរៈកងទ័ពទាំង១៨នាក់ ឱ្យ បាន ឆាប់រហ័ស។

តាមរយគណៈហ្វេសប៊ុកនៅរាត្រីថ្ងៃទី១ វិច្ឆិកា លោក ទៀ សីហា ប្រមុខការពារជាតិកម្ពុជា បានបង្ហោះរូបថតមួយសន្លឹក ដោយភ្ជាប់នូវខ្លឹមសារថា ៖ សូមថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ី ដែលបានជួយសម្របសម្រួលឱ្យមាន «កិច្ចព្រមព្រៀងសន្តិភាព» រវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខារួមគ្នា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ។

លោកបញ្ជាក់ថា «ភាគីទាំងពីរកម្ពុជា-ថៃ នឹងអនុវត្តកិច្ច ព្រមព្រៀងនេះប្រកបដោយតម្លាភាព ហើយភាគីកម្ពុជា ទន្ទឹមរង់ចាំថៃភាគីដោះលែងវីរៈកងទ័ពទាំង១៨នាក់ ដែលមានចែងនៅក្នុងប្រការនៃកិច្ចព្រមព្រៀងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ឱ្យត្រលប់មកកម្ពុជាវិញឱ្យ បាន ឆាប់រហ័ស» ៕

To Top