ព័ត៌មានជាតិ

អ្នានកហ៊ានស្បែកដាច់ អ្នកខ្លាចស្បែកគង់!ក្មេងទំនើងមួយក្រុមប្រដាប់ដោយកាំបិតផ្គាក់ ដាវ ដុំឥដ្ឋ ដំបង និងដែកឆាបចុងស្រួច​ បានធ្វើសកម្មភាពដេញកាប់ទៅលើជនរងគ្រោះ​​​ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាប និងឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាបន្តបន្ទាប់ហើយ…

កំពង់ស្ពឺ៖ដោយ​អនុវត្ត​តាម​បទបញ្ជា​យ៉ាងមុឺងម៉ាត់របស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ កម្លាំង​ជំនាញកង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ៤នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ជាប់​ពាក់ព័ន្ធ​ករណី​ហឹង្សាដោយចេតនា និង​ធ្វើ​អោយខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស។

កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នាវេលាម៉ោង០៣:០៧នាទី ដោយយោងតាមបណ្តឹង​របស់ប្រជាពលរដ្ឋ​ ឈ្មោះ​ ម៉ុន​ ឡាយហៀង​ ភេទ​ប្រុស​ អាយុ​១៦ឆ្នាំ​ បានcall មកប្តឹងតាមរយៈលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ (HoteLine)1292 ករណីហឹង្សារ​(ដេញកាប់គ្នា) នៅចំនុច​មុខមន្ទីរពេទ្យខេត្ត​កំពង់ស្ពឺ​ ស្ថិត​នៅភូមិស្នោរទី២​ សង្កាត់​សុព័រទេព​ ក្រុងច្បារមន​ ខេត្ត​កំពង់​ស្ពឺ​។

ដោយជនសង្ស័យមានគ្នាចំនួន០៩នាក់ ជិះម៉ូតូចំនួន៣គ្រឿង ប្រដាប់ដោយកាំបិតផ្គាក់ ដាវ ដុំឥដ្ឋ ដំបង និងដែកឆាបចុងស្រួចកាន់ជាប់និងដៃ បានធ្វើសកម្មភាពដេញកាប់ទៅលើជនរងគ្រោះ ប៉ុន្តែជនរងគ្រោះរួមនិងមិត្តភ័ក្តរបស់ខ្លួន បានរត់គេចខ្លួនទាន់ពេល ភ្លាមៗនោះក្រុមជនសង្ស័ទាំងនោះ​ បាន​ធ្វើ​សកម្មភាព​កាប់ទៅលើម៉ូតូជនរងគ្រោះបណ្តាលឱ្យខូចខាតចំនួន០២គ្រឿងផងដែរ។ដែលជនរងគ្រោះមាន ឈ្មោះ ម៉ុន ឡាយហៀង ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិទន្លាប់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្រោយពីបានទទួលនូវពាក្យបណ្តឹងពីជនរងគ្រោះ​ តាមរយៈលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ (HoteLine)1292ភ្លាម នៅថ្ងៃទី២៩​ ខែតុលា​ ឆ្នាំ​២០២៥​ កម្លាំងជំនាញកងរាជអាវុធខេត្តកំពង់ស្ពឺ សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន​ បានបើកប្រតិបត្តិការធ្វើការស្រាវជ្រាវ​កំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ​ជាបន្តបន្ទាប់បានចំនួន០៤នាក់។

ជនសង្ស័យទី១-ឈ្មោះ​ មុត​ សេរីមន្ត ភេទ​ប្រុស​ អាយុ​១៩ឆ្នាំ​ មុខរបរ​មិនពិតប្រាកដ​ ទីលំនៅបច្ចុប្បន្ន​ភូមិក្រាំងមេត្រី​ ឃុំស្គុះ​ ស្រុក​សំរោង​ទង​ ខេត្ត​កំពង់ស្ពឺ​,ទី២-ឈ្មោះ​ ញឹប​ បញ្ញា​ ភេទ​ប្រុស​ អាយុ​២៥ឆ្នាំ​ មុខរបរ​ចាក់សាក់​ ទីលំនៅ​បច្ចុប្បន្ន​ ភូមិក្រាំងមេត្រី​ ឃុំស្គុះ​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ,ទី៣-ឈ្មោះ​ មិន​ កំសាន្ត ភេទ​ប្រុស​ អាយុ​១៧ឆ្នាំ​ មុខរបរ​មិនពិតប្រាកដ​ ទីលំនៅបច្ចុប្បន្ន​ភូមិស្នោរទី១​ សង្កាត់​រកាធំ​ ក្រុង​ច្បារមន​ ខេត្ត​កំពង់ស្ពឺ​ និងទី៤​-ឈ្មោះ​ ភី​ សុបញ្ញា​ ភេទ​ប្រុស​ អាយុ​១៧ឆ្នាំ​ មុខរបរ​មិនពិតប្រាកដ​ ទីលំនៅបច្ចុប្បន្ន​ភូមិស្នោរទី១​ សង្កាត់​រកាធំ​ ក្រុង​ច្បារមន​ ខេត្ត​កំពង់ស្ពឺ​។​ដោយឡែកបក្ខពួកជនសង្ស័យចំនួន០៥នាក់ទៀតកំពុងរត់គេចខ្លួន។

ចាប់យកវត្ថុតាងរួមមាន:កាំបិតផ្កាក់ចំនួន០៤ដេីម,ដាវចំនួន០១ដេីម និងដែកឆាបចុងស្រួចចំនួន០១ដេីមថែមទៀតផង។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅ​សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕ ​

To Top