ព័ត៌មានជាតិ

អភិបាលខេត្តព្រះវិហារ លើកទឹកចិត្តដល់សិស្សានុសិស្ស​ ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ គោរពវិន័យ និងក្លាយជាទំពាំងស្នងឫស្សី ដែលជាសរសរទ្រូង របស់ប្រទេសជាតិ

ព្រះវិហារ ៖  លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារបានអញ្ជើញជាគណៈធិបតីនៅក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា 2025.2026 នៅសាលាបឋមសិក្សាគោកស្រឡៅ និងវិទ្យាល័យតេជោហ៊ុនសែនជាំក្សាន្ត ។

មានមតិសំណេះសំណាលនិងផ្ដាំផ្ញើនេះឱកាសនោះ លោកអភិបាលខេត្តព្រះវិហារ បានថ្លែងនូវការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ និងបានណែនាំឲ្យបន្តពង្រឹងគុណភាពអប់រំ និងធនធានមនុស្សឱ្យកាន់តែល្អប្រសើរ ថែមទៀតដើម្បីឲ្យស្រប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើនិងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ គោរពវិន័យ និងក្លាយជាទំពាំងស្នងឫស្សី ដែលជាសរសរទ្រូងរបស់ប្រទេសជាតិយើង៕

ដោយ សួន.ពិសិតដើមអម្ពិល

To Top