ព័ត៌មានជាតិ

លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានក្រុមការងារ មូលដ្ឋានសង្កាត់កំពង់សំណាញ់ ជួបសំណេះសំណាល ជាមួយមន្រ្តីគណបក្សសង្កាត់ មន្ត្រីភូមិ សរុបចំនួន ៦៨នាក់

ខេត្តកណ្ដាល ៖ ថ្ងៃសៅរ៍​ ១១កើត ខែកក្តិក ម្សាញ់សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែវិចិ្ឆកា ឆ្នាំ២០២៥ វេលាម៉ោង៧:៣០នាទីព្រឹក លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ និង ជាប្រធានក្រុមការងារគណបក្សចុះជួយភូមិខ្ពបវែង រួមទាំងក្រុមការងារ ចុះជួបសំណេះសំណាលជាមួយមន្រ្តីគណបក្សសង្កាត់ មន្ត្រីភូមិ សរុបចំនួន ៦៨នាក់។

ក្នុងឱកាសនេះដែរ គណបក្សសង្កាត់បានធ្វើពិធីប្រកាសសេចក្តីសម្រេចបញ្ចូលសមាជិកបន្ថែមចំនួន៤រូប ជាសមាជិកក្រុមការងារចុះជួយភូមិខ្ពបវែង ។ដោយក្តីនឹករលឹកពីសម្តេចទាំងទ្វេរ ដល់បងប្អូនក្នុងមូលដ្ឋាន សង្កាត់កំពង់សំណាញ់ ផ្ទាល់ ក៏បានផ្តាំផ្ញើសួរសុខទុក្ខ តាមរយ:លោកឧកញ៉ា ស្រី ចាន់ថន ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លា ព្រមទាំងការផ្តាំផ្ញើដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ-ធិបតី តាមរយ:លោកឧកញ៉ា ស្រី ចាន់ថន ជូនដល់បងប្អូនក្នុងភូមិខ្ទបវែង សង្កាត់កំពង់សំាណាញ់ផងដែរ៕

To Top