ព័ត៌មានជាតិ

១០ខែ កម្ពុជា រកចំណូលបានជាង ៣៥លានដុល្លារ ពីការលក់សំបុត្រ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីដ្ឋានអង្ករ

ភ្នំពេញ ៖ រយៈពេល ១០ខែ ឆ្នាំ២០២៥នេះ កម្ពុជារកចំណូលបានជាង ៣៥លានដុល្លារ ដោយទទួលបានពីភ្ញៀវទេសចរ​ បរទេសជាង ៧៦ម៉ឺននាក់ ចូលទស្សនារមណីដ្ឋានអង្ករ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ នាពេលថ្មីៗនេះ បានឲ្យដឹងថា «ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៥ ចំនួនភ្ញៀវទេសចរបរទេស បានចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៧៦៥ ៥១៨ ថយចុះ១.១២% ដោយផ្តល់ចំណូលបាន ៣៥ ៥៧៥ ៧៨១ដុល្លារ ថយចុះ ១.១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន»៕

To Top