ព័ត៌មានជាតិ

បុគ្គលផលិតមាតិកាបង្ខូចកេ្តរិ៍ឈ្មោះខេត្ដតាកែវ ត្រូវបានហៅមកអប់រំណែនាំ

ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា បុគ្គលដែលធ្វើមាតិកាបង្ខូចបង្អាប់កេ្តរិ៍ឈ្មោះខេត្ដតាកែវត្រូវបានសមត្ថកិច្ចកោះហៅមកអប់រំណែនាំហើយ ។

ជាមួយនឹងការអប់រំណែនាំ បុគ្គលដែលធ្វើវីដេអូបង្ខូចកេរ្តិ៍ឈ្មោះខេត្តតាកែវនេះ ក៏ត្រូវបានធ្វើការសុំទោសនិងកិច្ចសន្យាបញ្ឈប់សកម្មភាពបែបនេះបន្តទៀតដែរ ។

បុគ្គលនេះ បានធ្វើវីដេអូ ដើរសម្ភាសជាមួយក្រុមយុវជននៅផ្លូវថ្មើរជើង (Walk street) ដោយបានចោទសំណួរថា តើខេត្តមួយណាសាហាវជាងគេ? ហើយឆ្លើយថា “ខេត្តតាកែវ” ហើយពួកគេក៏បានសើចហ៊ោរកញ្ច្រោលបែបន័យឌឺដង៕

To Top