ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ធំ ប្រារព្ធពិធីបួងនៅសួងលោកតាឥ និងលោកតាក្រហមក សុំសេចក្តីសុខសម្រាប់ពិធីបណ្តែតប្រទីប និងបង្ហោះគោម រយៈពេល ៣ថ្ងៃ ក្នុងខេត្តកំពង់ធំ !

កំពង់ធំ៖ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីបួងសួងសុំសេចក្តីសុខ សម្រាប់ការរៀបចំពិធីបណ្តែតប្រទីប និងបង្ហោះគោម រយៈពេល ៣ថ្ងៃ ក្នុងខេត្តកំពង់ធំ ក្រោមអធិបតីភាព លោកដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំងមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។

ពិធីបួងសួង បណ្តែតប្រទីប និងបង្ហោះគោម ត្រូវប្រារព្ធតាមបណ្តោយដងស្ទឹងសែន ចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ រយៈពេល ៣ថ្ងៃ ក្នុងគោលបំណងក្នុងការរំលឹក និងថែរក្សាប្រពៃណីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលឆ្នាំនេះ ខេត្តកំពង់ធំមិនបានប្រារព្ធពិធីធំធេងដូចឆ្នាំមុនៗឡើយ។ ក្រៅពីនេះ ក៏មានការបួងសួងសុំសេចក្តីសុខ និងមានសន្តិភាព និងជ័យជំនះជូនដល់បងប្អូនវីរជនកងទ័ពជួរមុខផងដែរ៕

ដោយ៖ សំនៀង

To Top