ជំនួបទ្វេភាគីរវាង មេបញ្ជាការកងទ័ពជើងទឹក ជាមួយ មេបញ្ជាការកងទ័ពជើងទឹកអូស្ត្រាលី
ប្រទេសអូស្ត្រាលី៖ ថ្ងៃពុធ ១៥កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនិងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ អញ្ជើញចូលជំនួបទ្វេភាគី ជាមួយឯកឧត្តម មេបញ្ជាការកងទ័ពជើងទឹកអូស្ត្រាលី នៅទីក្រុងសុីដនី ប្រទេសអូស្ត្រាលី៕




