កម្ពុជាទទួលរងឥទ្ធិពល ព្យុះសង្ឃរា នឹងធ្វើឱ្យមានភ្លៀងធ្លាក់នៅព្រឹកនេះ
ភ្នំពេញ ៖ ព្យុះទី២៥ឈ្មោះ កាលម៉េហ្គី (Kalmaegi)T2525 មានទីតាំងនៅសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះសង្ឃរា ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានដែលបក់លើសមុទ្រអានដាមម៉ែន សមុទ្រចិនខាងត្បូង សមុទ្រកម្ពុជា អាងទន្លេមេគង្គ និងលើកម្ពុជា។
ស្ថានភាពបែបនេះ នឹងធ្វើឱ្យ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ មានភ្លៀងធ្លាក់លាយឡំដោយផ្គររន្ទះបន្តិចបន្តួចផងដែរ៕

