ព័ត៌មានជាតិ

បីថ្ងៃក្នុងពិធី បុណ្យអុំទូក មានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនា លេងកម្សាន្តមានប្រមាណ៦៤.៦៥០នាក់ បើព្រាបធៀបឆ្នាំ២០២៤រយះពេលដូចគ្នា ក្នុងឆ្នាំ២០២៥នេះមានការកើនឡើង ៣០%

កំពង់ស្ពឺ៖ លោក រស់ សុខ ប្រធានមន្ទីរ ទេសចរណ៍ខេត្តកំពង់ស្ពឺបានឱ្យដឹងថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ ភ្ញៀវទេសចរមកលេងដើរលេងកំសាន្ត តាមរមណីដ្ឋាន និងសហគមន៍ទេសចរណ៍ក្នុងខេត្តកំពង់ស្ពឺ រយ:ពេល ៣ថ្ងៃ ថ្ងៃទី៤,៥,៦ ខែវិច្ឆិកាឆ្នាំ២០២៥. មានភ្ញៀវទេសចរណ៍សរុបប្រមាណ ៦៤,៦៥០នាក់ ប្រៀបធៀប ឆ្នាំ ២០២៤ចំនួន ៤៩,៨៦០នាក់ កើនឡើង ៣០%។

ភ្ញៀវជាតិសរុប ៦៤,០៥០នាក់ អន្តរជាតិសរុប ៦០០នាក់ លោកថាសម្រាប់ថ្ងៃទី១ មានភ្ញៀវទេសចរមកលេងដើរលេងកំសាន្ត តាមរមណីដ្ឋាន និងសហគមន៍ទេសចរណ៍ក្នុងខេត្តកំពង់ស្ពឺ មានភ្ញៀវទេសចរណ៍សរុបប្រមាណ ១៩,៥០០នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ១៩,៣០០នាក់ ភ្ញៀវអន្តរជាតិចំនួន២០០នាក់ ថ្ងៃទី២មានភ្ញៀវទេសចរមកលេងដើរលេងកំសាន្ត តាមរមណីដ្ឋាន និងសហគមន៍ទេសចរណ៍ក្នុងខេត្តកំពង់ស្ពឺ មានភ្ញៀវទេសចរណ៍សរុបប្រមាណ២២,០០០នាក់ ភ្ញៀវជាតិ ២១,៧៥០នាក់ អន្តរជាតិ ២៥០នាក់ ។

លោកបានបន្តទៀតថាសម្រាប់ ថ្ងៃទី៣មានភ្ញៀវទេសចរមកលេងដើរលេងកំសាន្ត តាមរមណីដ្ឋាន និងសហគមន៍ទេសចរណ៍ក្នុងខេត្តកំពង់ស្ពឺមានភ្ញៀវទេសចរណ៍សរុបប្រមាណ២៣,១៥០នាក់ ភ្ញៀវជាតិ ២៣,០០នាក់ អន្តរជាតិ ១៥០នាក់។ ចំពោះតម្លៃយម្ហូបអារហារ មានលក្ខណះធម្មតា សន្តិសុខសណ្តាប់ធ្នាប មិនមានអ្វីគួរអោយកត់សម្គាល់ឡើយ៕

ដោយ៖ សុខ សុភ័ណ្ឌ|កំពង់ស្ពឺ|រូបថតដើមអម្ពិល

To Top