ព័ត៌មានជាតិ

អបអរសាទរមីទ្ទិញខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០២៥ ) ដែលដឹកនាំដោយលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពី លោក លោកស្រី តំណាងរាស្ត្រខេត្តបន្ទាយមានជ័យ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងទាំងបីប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត អភិបាល-អភិបាលរង ក្រុង ស្រុក និងសិស្សានុសិស្ស ពិធីនេះធ្វើនៅសាលប្រជុំ ធំ នៃរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

នាឱកាសនេះគណៈប្រតិភូ ដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានចុះសួរសុខទុក្ខដល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ៕

To Top