ព័ត៌មានជាតិ

យោធិន និងអតីតយុទ្ធជន ដែលមានជំងឺសម្រាកព្យាបាល នៅគិលានដ្ឋាន ត្រូវបានការយកចិត្តទុកដាក់ពីមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ!

កំពង់ធំះ យោធិន និងអតីតយុទ្ធជន ដែលកំពុងមានជំងឺសម្រាកព្យាបាលនៅគិលានដ្ឋាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបានការយកចិត្តទុកដាក់ពីឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងការសាកសួរសុខទុក្ខ នាឱកាសខួបលើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ និងកំណើតកងយោធពលខេមរភូមិន្ទ  នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះ នាយទាហានផ្នែកសុខាភិបាល និងលោកគ្រូអ្នកគ្រូ ជាក្រុមគ្រូពេទ្យ នៃគិលានដ្ឋាន របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ចក្នុងការព្យាបាលជំងឺប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជូនយោធិន និងអតីតយុទ្ធជនយើង និង បានសំណូមពរ ដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការថែទាំព្យាបាលជំងឺជូនដល់យោធិន គ្រួសារយោធិន និងអតីតយុទ្ធជន ដែលមានជំងឺមកសម្រាកព្យាបាលនៅគិលានដ្ឋានរបស់យើង ប្រកបដោយគុណធម៌ និងវិជ្ជាជីវៈ ដើម្បីបងប្អូនឆាប់បានជាសះស្បើយ បានវិលត្រឡប់ទៅបំពេញភារកិច្ចនៅតាមបណ្ដាកងឯកភាពវិញ៕

ដោយ៖ សំនៀង

To Top