រដ្ឋាភិបាលទីក្រុងឡុង ប្រកាសដកទណ្ឌកម្មប្រឆាំងនឹង ប្រធានាធិបតីស៊ីរី
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ចក្រភពអង់គ្លេសបានប្រកាសដកទណ្ឌកម្មលើប្រធានាធិបតីស៊ីរី Ahmad al-Sharaa បន្ទាប់ពីការសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ដកគាត់ចេញពីបញ្ជីភេរវកររបស់ខ្លួន។
ប្រភពដដែលបានសរសេរទៀតថា ការសម្រេចចិត្តនេះកើតឡើងមុនដំណើរទស្សនកិច្ច ដែលបានគ្រោងទុករបស់ al-Sharaa ទៅកាន់សហរដ្ឋអាមេរិក។
ការិយាល័យអនុវត្តទណ្ឌកម្មហិរញ្ញវត្ថុ (OFSI)របស់អង់គ្លេស បានចេញផ្សាយសេចក្តីជូនដំណឹងផ្លូវការមួយកាលពីថ្ងៃសុក្រ ដោយបញ្ជាក់ថា លោក al-Sharaa ក៏ដូចជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Anas Khattab ត្រូវបានដកចេញពីបញ្ជីខ្មៅរបស់ខ្លួន ហើយ លែងជាកម្មវត្ថុនៃការបង្កកទ្រព្យសម្បត្តិទៀតហើយ។
បុរសទាំងពីរនាក់ត្រូវបានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដកចេញពីបញ្ជីមួយថ្ងៃមុន បន្ទាប់ពីសមាជិកបានបោះឆ្នោតគាំទ្រដំណោះស្រាយដែលព្រាងដោយសហរដ្ឋអាមេរិក ដើម្បីដកពួកគេចេញពីបញ្ជីទណ្ឌកម្មរបស់ ISIL និងអាល់កៃដា។
គួរឲ្យដឹងដែឬថាលោក Al-Sharaa ដែលធ្លាប់បានដឹកនាំក្រុមអ៊ីស្លាម Hayat Tahrir al-Sham (HTS) ក្រោមឈ្មោះរបស់គាត់ de guerre Abu Mohammad al-Julani ដែលក្រោយមកលោកបានឡើងកាន់អំណាច បន្ទាប់ពីដណ្តើមបានការគ្រប់គ្រងពីអតីតប្រធានាធិបតី Bashar Assad ៕
ប្រែសម្រួល៖ស៊ុនលី
