ព័ត៌មានជាតិ

លោក នេត ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ចើញចុះពិនិត្យ ការងាររៀបចំបច្ចេកទេសសម្រាប់ការផ្សាយផ្ទាល់ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិការ

ភ្នំពេញ : នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិការ ឆ្នាំ២០២៥នេះ លោក នេត ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ចើញចុះពិនិត្យការងារ ជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការ នៃអគ្គនាយកដ្ឋានទូរទស្សន៏ជាតិ និង វិទ្យុជាតិ លើការរៀបចំបច្ចេកទេសសម្រាប់ការផ្សាយផ្ទាល់ ទិវាបុណ្យជាតិ ៩ វិច្ឆិការ ។ ទាំងទូរទស្សន៏ និង វិទ្យុ បានធ្វើទំនើបកម្មខ្លួន ដោយការបំពាក់នូវសម្ភារ: ទំនើបមួយចំនួនបន្ថែម ដើម្បីធ្វើឲ្យការផ្សាយកាន់តែមានរូបភាព និងគុណភាពល្អ ស្ថិតនៅទីតាំង វិមានឯករាជ្យ៕

ដោយ : យុទ្ធា / ភ្នំពេញ / ដើមអម្ពិល| រូបភាព : ផេក លោក នេត ភក្រ្តា រដ្ឋុមន្រ្តីក្រសួងព័ត៌មាន

To Top