លោក ស៊ី ជីនពីង តែងយកចិត្តទុកដាក់បំផុត ចំពោះការអភិវឌ្ឍទំនាក់ទំនង ចិន-កម្ពុជា និងត្រៀមខ្លួនជាស្រេច ធ្វើការជាមួយ សម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ លោក ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងជាប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន តែងយកចិត្តទុកដាក់បំផុត ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-កម្ពុជា និងត្រៀមខ្លួនជាស្រេចធ្វើ ការជាមួយ សម្តេច ដើម្បីធ្វើឱ្យមានវឌ្ឍនភាព កាន់តែធំធេងជាងនេះទៀត នៅក្នុងការជំរុញការកសាង សហគមន៍វាសនារួមចិន-កម្ពុជា គ្រប់រដូវកាល នាយុគសម័យថ្មី សំដៅរួមចំណែកលើក កម្ពស់ការធ្វើទំនើប កម្មរបស់ប្រទេសយើងទាំងពីរ និងនាំមក នូវផលប្រយោជន៍កាន់តែធំធេង ជូនប្រជាជនយើងទាំងពីរ។
នេះបើយោងតាមសារលិខិតរបស់លោកលោក ស៊ី ជីនពីង ផ្ញើរថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលសម្តេចតេជោ ប្រធានព្រឹទ្ធសភា បានជូនលោក ស៊ី ជិនពីង នូវលិខិតអបអរសាទរ ក្នុងឱកាសនៃខួបអនុស្សាវរីយ៍លើកទី៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន៕
