ព័ត៌មានជាតិ

លរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ ៣១គ្រួសារ នៅស្រុកកងមាស បានទទួលអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ ៣១គ្រួសារ នៅក្នុងភូមិពាមក្នុង ឃុំព្រែកក្របៅ ស្រុកកងមាស។

ស្ថិតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីលោកសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និង ពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់ទាំងអស់ផងដែរ។ ទាំងនេះ បង្ហាញអោយឃើញ ពីក្តីកង្វល់ របស់សម្តេចប្រធាន ដែលតែងតែ បានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាព របស់ ប្រជាជនរងគ្រោះនិងងាយរងគ្រោះហើយតែងបានចាត់តំណាងចុះអន្តរាគមន៍ ផ្តល់អំណោយសង្រ្គោះជាបន្តបន្ទាប់ ដើម្បីជួយដោះស្រាយសម្រាលទុក្ខលំបាកបងប្អូនទាន់ពេលវេលា ដោយមិនរើសអើង និងមិនទុកនរណាម្នាក់ចោលឡើយ។

លោក អ៊ុន ចាន់ដា ក៏បានក្រើនរំលឹក ដល់បងប្ហូនទាំងអស់គ្នា ខិតខំថែទាំសុខភាពអោយបានល្អ តាមទិសស្លោក ” ស្រឡាញ់ខ្លួន អោយស្ងួនចំណី ” ហើយត្រូវប្រុងប្រយ័ត្នពីគ្រោះមហន្តរាយ វិបត្តិភ័យនានា ដែលកើតមានក្នុងរដូវនេះនិងបានស្នើអោយរដ្ឋបាលមូលដ្ឋាន ត្រូវតាមដានជាប់ជាប្រចាំ នូវប្រព័ន្ធផ្តល់ព័ត៌មានជាមុន១២៩៤ ដើម្បីត្រៀមលក្ខណ: ជួយអន្តរាគមន៍ទាន់ពេលវេលា ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនប្រជាពលរដ្ឋទាំង ៣១គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គក្រ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ កន្ទេល១ សាប៊ូម្សៅ ២កប់ សាប៊ូកក់សក់ ៦កញ្ចប់តូច ថ្នាំនិងច្រាស់ដុសធ្មេញ ឃីត ( មុង ភូយ សារុង ក្រម៉ា) និងថវិកាមួយចំនួន៕

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម| រូបភាពដោយ: គីហ្សូណា

To Top