ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយបងប្អូនពុកម៉ែប្រជាពលរដ្ឋ

ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយបងប្អូនពុកម៉ែប្រជាពលរដ្ឋ និងជួយសម្របសម្រួល ស្វែងរកដំណោះស្រាយដ៏សមស្រប ដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលបានយល់ព្រមចាកចេញពីទីតាំងមិនរៀបរយច្រាំងស្ទឹងពោធិ៍សាត់ ហើយចូលមករស់នៅទីតាំងថ្មី ស្ថិតក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

អត្ថបទនេះ÷ រដ្ឋបាលខេត្តពោធិ៍សាត់| ខេម៉ា | ដើមអម្ពិល

To Top