ព័ត៌មានជាតិ

លោក នេត ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ចើញដឹកនាំ គណៈប្រតិភូក្រសួង ដាក់ ថ្វាយកម្រងផ្កា និង គោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ

ភ្នំពេញ ៖ នារសៀលថ្ងៃទី០៨ ខែវិច្ឆិការ ឆ្នាំ២០២៥នេះ លោក នេត ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ចើញដឹកនាំ គណៈប្រតិភូក្រសួងព័ត៌មាន ដាក់ ថ្វាយកម្រងផ្កា និង គោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ ក្នុងឱកាស នៃពិធី ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិការ គម្រប់ខួបលើកទី ៧២ នៅមណ្ឌលព្រះបរមរូប ខាងកើត វិមានឯករាជ្យ រាជធានីភ្នំពេញ ។

ដោយ : យុទ្ធា / ភ្នំពេញ / ដើមអម្ពិល| ប្រភព រូបភាព : ផេក លោក នេត ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន

To Top