រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧២ នៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆកា
ពោធិ៍សាត់÷រដ្ឋបាលខេត្តពោធិ៍សាត់បានរៀបចំ ពិធីអបអរសាទរខួបអនុស្សាវរិយ៍លើកទី៧២ នៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ៩ វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២៥ និង កំណើតកងយោធពលខេមរភូមិន្ទ នៅលើបុរីវប្បធម៌កោះសំពៅមាស ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ព្រឹកថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតក្រោមអធិបតីភាព

លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ស្រុក ក្រុង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣និងមន្ត្រីរាជការជុំវិញខេត្តជាង១០០០នាក់៕








ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់/ដោយ÷ធឿន/ដើមអម្ពិល
