ព័ត៌មានជាតិ

រដ្ឋមន្រ្តីការបរទេសអាមេរិក ផ្ញើសារអបអរសាទរ បុណ្យឯករាជ្យ កម្ពុជា

វ៉ាស៊ីនតោន: រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Ribio នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានផ្ញើសារចូលរួមអបអរសាទ បុណ្យឯករាជកម្ពុជា លើកទី ៧២។

លោករដ្ឋមន្រ្តី បានថ្លែង នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា «ក្នុងនាមសហរដ្ឋអាមេរិក ខ្ញុំសូមអបអរសាទរចំពោះព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធខួបលើកទី ៧២ នៃទិវាបុណ្យ ឯករាជ្យជាតិរបស់ខ្លួន។»

លោក Robin បានបន្តថា អស់រយៈពេលជាង ៧០ ឆ្នាំមកហើយ យើងបានរក្សាទំនាក់ទំនងជិតស្និទ្ធដោយផ្អែកលើការជឿទុកចិត្ត ការគោរព គ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។ ភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងកម្ពុជាដែលកំពុងរីកចម្រើនបាននាំមកនូវ ភាពរុងរឿង សន្តិភាព និងសន្តិសុខដល់ប្រជាជនយើងទាំងពីរ។ សហរដ្ឋអាមេរិកទន្ទឹងរង់ចាំបន្តការគាំទ្ររបស់យើង សម្រាប់ប្រទេសកម្ពុជាដ៏រឹងមាំ ឯករាជ្យ និងធន់។

ជាថ្មីម្តងទៀត លោក សូមអបអរសាទរចំពោះប្រជាជនកម្ពុជាទាំងអស់ ក្នុងឱកាសដ៏មានសារៈសំខាន់នេះ។ « ខ្ញុំសូមជូនពរ និងឱ្យនិង សន្តិភាពដូចដែលអ្នកគោរព ៧២ ឆ្នាំនៃឯករាជ្យជាតិរបស់កម្ពុជា។»

ដោយ: សយ សុភា

To Top