ព័ត៌មានជាតិ

រដ្ឋមន្រ្តីទេសចរណ៍ ប្រកាសដំណឹងរីករាយថា ស្អែកនេះ នឹងមានជើងហោះហើរត្រង់ ពី Kolkata របស់ឥណ្ឌា មកសៀមរាប

ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១២ វិច្ឆិកា បានប្រកាសពីដំណឹងដ៏រីករាយថា ក្រោមការដឹកនាំតម្រង់ទិស ដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងទេសចរណ៍ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងគួបផ្សំជាមួយចំណង ការទូតជិតស្និទ្ធជាមួយឥណ្ឌា ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា នឹងភ្ជាប់ជើងហោះហើរត្រង់ពី Kolkata របស់ឥណ្ឌា មកកាន់ខេត្តសៀមរាប របស់កម្ពុជា ចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

To Top