ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធផ្លូវបេតុង ចំនួន ២ខ្សែ និងសមិទ្ធផលនានា ក្នុងស្រុកពោធិ៍រៀង
ព្រៃវែង ៖ នៅថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ស សុខា អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង ប្រវែង ៨ ៨០៩ម៉ែត្រ បង្គោលអំពូលសូឡា ចំនួន ២៨៨ដើម និងចាក់សាបបេតុង ចំនួន ១កន្លែង ទំហំ ២ ៣៦០ម៉ែត្រការ៉េ ស្ថិតក្នុងឃុំពោធិ៍រៀង និងឃុំព្រែកអន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

ពិធីសម្ពោធនេះ មានការចូលរួមពី សមាជិកព្រឹទ្ធសភា តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងសិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ ក្នុងឃុំពោធិ៍រៀង សរុបប្រមាណ ២,៣៧៨ អង្គ/រូប៕



