អភិបាលរងឧត្តរមានជ័យ ឲ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាព ក្រោយទាហានថៃបាញ់លើពលរដ្ឋខ្មែរបណ្តាលឲ្យស្លាប់ម្នាក់ និងរបួស៥នាក់
ភ្នំពេញ ៖ លោក ម៉េត មាសភក្តីអភិបាលរងខេត្តឧត្តរមានជ័យបានស្នើឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នបានខ្ពស់ចំពោះសុវត្ថិភាព ពិសេសអ្នកនៅកៀកក្បែបន្ទាត់ព្រំដែនជាមួយសៀម។

នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១៥.៥០នាទី កម្លាំងទាហានថៃ បានប្រើកាំភ្លើង RPD បាញ់ប្រហារមកលើប្រជាពលរដ្ឋកម្ពុជាដែលកំពុងស្នាក់នៅក្នុងជម្រកកៅស៊ូតង់ក្នុងដែនអធិបតេយ្យ កម្ពុជា ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាល ឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ចំនួន១នាក់ និងរងរបួស៥នាក់៕
