ជនស៊ីវិលខ្មែរ៣រូប រងរបួសដោយយោធាថៃបាញ់ប្រហារ កំពុងសង្រ្គោះ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឲ្យដឹងថា ជនស៊ីវិល ៣រូបដែលរងរបួសដោយសារតែភាគីថៃបើកការបាញ់ប្រហារមកលើកាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះ និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ៕





