ព័ត៌មានជាតិ

ពលរដ្ឋខ្មែរអាមេរិកាំង២រូប ទទួលគោរម្យ៍ងារ​​ “មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍”

Richmond, Virginia៖​ នៅរស់សេសសល់ពីការកាប់សម្លាប់ ធ្វើទារុណកម្ម អត់ឃ្លាន​ នៃបបវាលពិឃាតខ្មែរក្រហម ពលរដ្ឋខ្មែរអាមេរិកាំង លោក​ អឿ​ សុវណ្ណ​ បានឆ្លងកាត់ជីវិតសោកសៅ ប៉ុន្តែវាមិនបានក្លាយជាឧបសគ្គដ៏ស្រួចស្រាវ បិទបាំងរារាំង ការខិតប្រឹងប្រែងកសាងជីវិតថ្មី លើទឹកដីសហរដ្ឋអាមេរិកឯនាយសមុទ្រនោះឡើយ។

លោក​ សុវណ្ណ​​ ដែលបានតាំងទីលំនៅថ្មី ដោយមានថវិកាត្រឹមតែ៥ដុល្លារជាប់ខ្លួនក៏ដោយ លោកបានប្រឹងប្រែងខ្នះខ្នែង ជំនះគ្រប់ឧបសក្គទាំងភាសា ទាំងជីវិតថ្មីជាមួយម្តាយម៉េម៉ាយ​ រហូតបានក្លាយជាពាណិជ្ជករដ៏ធំម្នាក់ នៅរដ្ឋវីជីញ៉ា សហរដ្ឋអាមេរិក។

ក្នុងវ័យ៥៨ឆ្នាំ លោកបានចូលរួមចំណែកយ៉ាងសកម្មនិងមិនរុញរា ក្នុងការរួមចំណែកបន្ថែមលើកិច្ចការព្រះពុទ្ធសាសនា​ តាមរយៈការបរិច្ចាគធនធានផ្ទាល់ខ្លួន ព្រមទាំងពេលវេលាដ៏មមាញឹក ដើម្បីកសាងវត្តអារ៉ាមនានា នៅសហរដ្ឋអាមេរិក។

លោក​ សុវណ្ណ​ (Ric ឈ្មោះជាភាសាអង់គ្លេស) បានថ្លែងប្រាប់សារព័ត៌មានដើមអម្ពិល ឱ្យដឹងថា ការទទួលបានគោរពងារនេះ គឺលោកពិតជាមានការរំភើបរីករាយសប្បាយចិត្តឥតឧបមា ចំពោះសមិទ្ធផលដ៏ថ្លៃថ្លា របស់ពាក្យថ្លាថ្លែងពុំបាន ក្រៅពីលើកដៃប្រណពថ្លែងអំណរព្រះគុណ​ជូនសម្តេចព្រះសង្ឃរាជ នន្ទ​ ង៉ែត​ និងសម្តេចព្រះសង្ឃរាជ អំ​​ លំហេង ចំពោះព្រះទ័យរបស់សម្តេចទាំងទ្វេចំពោះរូបលោក និងភរិយា គឺ​លោកស្រី​ គង់​ លីនដាវី។

មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សុវណ្ណ​ គឺម្ចាស់ក្រុមហ៊ុន​ Capital Warehouse ដ៏ធំនៅរដ្ឋវីជីញ៉ា នៃរដ្ឋប៉ែកខាងកើតសហរដ្ឋអាមេរិក។

ព្រះភិក្ខុ​ នេត្រ​ ចំណាប់​ គង់នៅវត្តខ្មែរសាមគ្គី នៅទីក្រុងរិចម៉ុន រដ្ឋវើជីញ៉ា សហរដ្ឋអាមេរិក បានមានសង្ឃដីការប្រាប់សារព័ត៌មានដើមអម្ពិល ឱ្យដឹងថា ព្រះអង្គមានក្តីសោមនស្សរីករាយ ចំពោះមហាឧបាសក អឿ​ សុវណ្ណ​ និងភរិយា មហាឧបាសិកា គង់​ លីនដាវី ដែលទទួលបានគោរព្យ៍ងារ​ ជាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ នាពេលនេះ

រាយការណ៍​ដោយ សយ​ សុភា

សូមទស្សនា​​ វីដេអូឃ្លីប៖

To Top