ព័ត៌មានជាតិ

អភិបាលរងខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំបន្តចុះត្រួតពិនិត្យតាមដានពង្រឹង និងជម្រុញតាមដានការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព

ពោធិ៍សាត់៖ លោក ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានលេខាធិការដ្ឋានប្រចាំខេត្ត បានដឹកនាំកិច្ចប្រជុំបន្តចុះត្រួតពិនិត្យ តាមដាន ពង្រឹង និងជំរុញការអនុវត្ត “គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” នៅសាលប្រជុំរដ្ឋបាលសាលាស្រុកបាកាន កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគោលដៅពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ និងផ្សព្វផ្សាយឲ្យមានការប្រើប្រាស់ app Nodrug ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន៕

ប្រភព÷រដ្ខបាលស្រុកបាកាន/ដោយ÷ធឿន/ដើមអម្ពិល

To Top