ព័ត៌មានជាតិ

ជនជាតិវៀតណាម ៥៧នាក់ទៀត ត្រូវបានបណ្តេញចេញពីកម្ពុជា

ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា មានជនជាតិវៀតណាមចំនួន ៥៧នាក់ទៀត ត្រូវបានបណ្តេញចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី ខេត្តព្រៃវែង។

យោងតាមគេហទំព័ហ្វេសប៊ុក របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំ=jyនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិ វៀតណាម សរុបចំនួន ៥៧នាក់ (ស្រី១៥នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍ នគរបាល ច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី ខេត្តព្រៃវែង ពាក់ព័ន្ធករណីប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀន ជួញដូរបំពង់ខ្យល់សង្ស័យជាខ្យល់សប្បាយ (HAPPY BALOON) លួចស្នាក់នៅធ្វើការងារខុសច្បាប់ (ONLINE SCAMS) គ្មានលិខិតឆ្លងដែន និងអនុវត្តទោសចប់ (រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)។

ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តព្រះសីហនុ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕

To Top