នាយកដ្ឋានប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន បានចុះបង្រ្កាបទីតាំង អាហារដ្ឋាន ម្លប់លាភ ដែលបានរកសុីលួច លាក់បំរើនូវសេវាផ្លូវភេទ
ខេត្តកណ្តាល : អនុវត្តតាមប្រសាសន៏ដ៏ខ្ពង់ខ្ពស់របស់ ឧត្តមសេនីយក៏ឯក ជាវ ផល្លី អគ្គស្នងការរង ទទួលផែនការជួញដូរមនុស្សគ្រប់ទម្រង់ និងមានការចង្អុរបង្ហាញពី ឧត្តមសេនីយក៏ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ នៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ២១.០០នាទីយប់ បានឲ្យ ឧត្តមសេនីយក៏ទោ សាវ សុបញ្ញា អនុប្រធាននាយកដ្ឋាន និងជាប្រធានក្រុមប្រតិបត្តិការពិសេស ដឹកនាំបញ្ជាផ្ទាល់ កម្លាំងសមត្ថកិច្ចនាយកដ្ឋាន ចុះបង្រ្កាបទីតាំង អាហារដ្ឋាន ម្លប់លាភ ដែលបានរកសុីលួចលាក់បំរើនូវសេវាផ្លូវភេទ ស្ថិតនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។

ក្នុងរង្វង់ប្រតិបត្តិការ សមត្ថកិច្ច បានជួយសង្រ្គោះជនរងគ្រោះ ជាស្រ្តី និងក្មេងស្រី បានប្រហែលជាង ៣០នាក់ និងឃាត់ខ្លួនជនសង្ស័យជា ថៅកែ និងមេការបាន ៤នាក់ ព្រមទាំងដកហូតបានវត្ថុតាងបានមួយចំនួន ។

សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យ និងជនរងគ្រោះទៅ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនបន្តចតាមនីតិវិធី ។
ដោយ : យុទ្ធា / ភ្នំពេញ /ដើមអម្ពិល
ប្រភព រូបភាព : យុទា




