ព័ត៌មានជាតិ

សិស្សានុសិស្សជាង ៤រយនាក់ចូលរួមរើសសំរាមជាមួយអាជ្ញាធរស្រុកកែវសីមា

មណ្ឌលគិរី៖ “ផ្លូវជាតិគ្មានសំរាមនិងសំណល់ប្លាស្ទិក” និង “កម្ពុជាស្អាត ខ្មែរធ្វើបាន” គឺជាប្រធានបទមួយ ក្នុងសកម្មភាពដើររើសសំរាម តាមបណ្តោយផ្លូវជាតិលេខ៧៦ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

វត្តមាននៃអ្នកចូលរួមសម្អាតបរិស្ថានលើកនេះ មានមន្ត្រីនៃដែនជម្រកសត្វព្រៃកែវសីមា កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស៤៣០នាក់ ដោយដឹកនាំដោយរដ្ឋបាលស្រុកកែវសីមា។

ការចុះធ្វើយុទ្ធនាការសម្អាតផ្លូវជាតិនេះ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដោយធ្វើការរើសសំរាមនៅលើផ្លូវជាតិលេខ៧៦ ចាប់ពីផ្សារកែវសីមាទៅព្រំប្រទល់ខេត្តក្រចេះ និងបានចុះអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមផ្ទះនៅសងខាងផ្លូវជាតិលេខ៧៦ និងក្នុងផ្សារកែវសីមា ឱ្យចេះសំអាតបរិស្ថាន និងទុកដាក់សំរាម សំណល់រឹង ឱ្យបានត្រឹមត្រូវ៕

ដោយ៖ ចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top