អបអរសាទរទិវាហ្វ្រង់កូហ្វូនី 2025 ប្រារព្វធ្វើក្នុងក្រុងសៀមរាប
ខេត្តសៀមរាប៖ សភាពាណិជ្ជកម្មបារាំង កម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាបរៀបចំកម្មវិធី «អបអរសាទរទិវាហ្វ្រង់កូហ្វូនី ២០២៥» ដើម្បីលើកកម្ពស់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងដើម្បីជួយផ្សព្វផ្សាយប្រជាប្រិយភាពជាសកលរបស់ប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាប។

កម្មវិធីនេះ ប្រារព្វធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៩:០០នាទី ដល់ម៉ោង ២២:០០នាទី ដែលមានសកម្មភាពដូចជា ផ្សារវប្បធម៌ដែលមានស្តង់ប្រមាណ ៥០ស្តង់ ដាក់តាំងបង្ហាញផលិតផល និងសិប្បកម្មមកពីប្រទេសបារាំង និងផលិតផលសិប្បកម្មក្នុងស្រុករបស់ប្រទេសកម្ពុជា។
ជាពិសេសនឹងមានការប្រគំតន្ត្រីនៅយប់ថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ផងដែរ។

សូមជំរាប់ថា ទីតាំងប្រារព្វធ្វើឡើងតាមមាត់ស្ទឹងសៀមរាប ចាប់ពីសួនច្បារព្រះរាជដំណាក់ដល់ស្ពានថ្មវត្តរាជបូព៍ នឹងមានកម្មវិធីសប្បាយៗជាច្រើនទៀត ជាពិេសសបងប្អូនកុំភ្លេចចូលរួមកំសាន្តអោយបានច្រើនផងដែរ។




ដោយ៖ អ៊ុយសុធុន/សៀមរាប/ដើមអម្ពិល
